ថ្ងៃច័ន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥
លោក/អ្នក អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខៈ 011 800 471
ស្ទើរក្លាយជាព្យុះកំណាចទៅហើយ ករណីព្រៃឈើតូចធំកំពុងបានត្រូវកាត់ដុតធ្វើធ្យូងឲ្យឈ្មួញនាំចេញទាំងយប់ ទាំងថ្ងៃ មហាជនជាច្រើនបានត្រឹមតែដាក់មន្ទិលលើអាជ្ញាធរស្រុកចិត្របុរី តើអាចមានអាថ៍កំបាំងដែរខ្លះទេព្រោះ គេល្បី ថាឈ្មួញធ្វើសកម្មភាពបានគគ្រឹកគគ្រេងទាំងថ្ងៃទាំងយប់ សុទ្ធសឹងតែបានចាយលុយជាថ្នូរ
Sun,16 February 2025 (Time 10:44 AM)
ដោយ ៖ កង សាន់ដារា (ចំនួនអ្នកអាន: 53នាក់)

កន្លងមកលោក សន ចំរុង អភិបាលរង នៃគណៈអភិបាលស្រុកចិត្របុរី ធ្លាប់បានអះអាងបញ្ជាក់ថា ធ្យូងដែល បានធ្វើសកម្មភាពភាគច្រើន គឺជាឈើងាប់ៗខូចទ្រង់ទ្រាយនិងខ្លះទៀតចាស់ៗ ទើបរូបលោកក៏ដូចជាថ្នាក់ដឹកនាំ ស្រុកតែងធ្មេចភ្នែកខ្លះៗក៏ព្រោះតែយល់ថា អ្នកទាំងនោះជាអ្នកក្រីក្រ ។

ដោយឡែកអស់រយៈពេលជាច្រើនខែមកនេះ ក្រុមអ្នកសារព័ត៌មានបានធ្វើការស្រាវជ្រាវនិងប្រមូលព័ត៌មានជាក់ ស្តែងគេដឹងថា ឈើដែលប្រមូលទាំងអស់នោះ គឺសុទ្ធសឹងតែជាឈើដែលក្រុមជនខិលខូចលួចកាប់បំផាញព្រៃធម្ម ជាតិប្រមូលយកមកដុត ដើម្បីប្រមូលយកធ្យូងលក់ឲ្យឈ្មួញនាំចេញទៅប្រទេសវៀតណាម ។

អុសម៉ែត្រគេដុតធ្យូងវាជាឬសគល់ នៃវិនាសសកម្មធនធានធម្មជាតិ ក៏ព្រោះការសំអាងអុសម៉ែត្រដុតធ្យូងនេះ ហើយ វាគឺជាប្រភពទីផ្សារ នៃបទល្មើសបំផ្លាញព្រៃធម្មជាតិ ដោយមិនខ្វល់ថា ព្រៃឈើនោះត្រូវប៉ាន់ ឬមិនត្រូវ ប៉ាន់អ្វីនោះទេ អ្វីឲ្យតែអាចប្រមូលដុតធ្វើធ្យូងបានគឺក្រុមអ្នកដុតប្រកាសទិញទាំងអស់ ដើម្បីប្រមូលធ្យូងលក់ឲ្យ ឈ្មួញនាំចេញទៅវៀតណាមធ្វើមានធ្វើបាន ទើបជាហេតុផលធ្វើឲ្យនៅតាមចំណុចផ្សេងៗជាច្រើន កើតមាន សកម្មភាពកាប់បំផ្លាញព្រៃធម្មជាតិមិនឈប់មិនឈរ ដែលស្ទើរតែក្លាយជាវាលរហោស្ថានទៅហើយនោះ ។

តាមសេចក្តីរាយការណ៍ឲ្យដឹងថា ផ្លូវ១០៥ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ កំពុងបានក្លាយទៅជាទីតាំងដ៏ល្បីមួយនៅ ក្នុងភូមិភាគឥសាន្ត ក៏ព្រោះតែផ្លូវមួយនេះជាប់ចំណាត់ថ្នាក់ជាទីតាំងលំហរនៃបទល្មើសឈើ ទាំងឈើស្តង់ដា និង ទាំងប្រភេទអុសម៉ែត្រ ។ ហើយបើតាមការល្បីល្បាញសុះសាយផងនោះ មេឈ្មួញស៊ីឈើជាច្រើនដែលដុះស្លែរ តែងតែមានលាភមានជ័យរកស៊ីមានបានពីបទល្មើសព្រៃឈើ គេដឹងថាមានឈ្មោះថា ប៉ែល ទំនងជាមានសមត្ថ កិច្ច សំខាន់នៅពីក្រោយឈរចាំកាង ហើយក៏ល្បីទៀតថាបុគ្គលកាន់ឆ្នាំឈ្មោះប៉ែលរូបនេះដឹកឈើស្ទើររៀងរាល់ យប់ អាចដំណើការទៅបានយ៉ាងរលូន និងមានសុវត្ថិភាពបំផុត ដោយឡែកក្រៅពីនោះឡានដឹកធ្យូងក្នុងចំ ណោមនោះមានឈ្មោះចែមុំ ជាមេឈ្មួញល្បីមួយរូបផងដែរ ដែលការរកស៊ីជំនួញបទល្មើសរបស់ពួកគេកន្លង មកនេះ តែងបានធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ មិនសូវសប្បាយចិត្តជាមួយនោះឡើយ ។

សេចក្តីរាយការណ៍បន្តថា លើសពីនេះគេបានឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធឈជើងសំបូរស្អេកស្កះឆ្វេច ឆ្វាចនៅតាមគោលដៅក្បែរទៅនឹងផ្លូវ១០៥នេះផងដែរ ប៉ុន្តែការបណ្តាក់គ្នាដូចខ្យងនៅតាមផ្លូវរបស់អស់លោក ទាំងអស់ គេក៏មិនដឹងថាអស់លោកនោះដាក់គោលដៅរង់ចាំមើលអីនោះដែរ បានជាឈ្មួញនាំទាំងធ្យូង នាំទាំង អុសម៉ែត្រឆ្លងកាត់ទាំងថ្ងៃទាំងយប់ អស់លោកជំនាញមួយចំនួននោះ បានត្រឹមតែសង្ងំគ្មានចំណាត់ការសហការ បង្ក្រាបអ្វីសោះបន្តិចចឹង ។

ទាក់ទិនទៅនឹងព័ត៌មាន នៃកំណើនកើតឡើងនៅលើផ្លូវ១០៥នេះ មជ្ឈដ្ឋានក្នុងទឹកដីខេត្តក្រចេះ បានលើកឡើង ថា ល្មមដល់ពេលដែលលោក វ៉ា ថន អភិបាលខេត្តក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត មានការអើពើខ្លះផង
ទាន ក៏ព្រោះតែពាក្យមួយឃ្លាលើកឡើងថា កូនធ្វើខុសកំហុសឪពុក ហើយពាក្យនេះមិនយូរមិនឆាប់ក៏គង់នឹង ធ្លាក់មកលើរូបលោក ក្នុងនាមជាអ្នកដឹកនាំមិនខាន ៕

វីដែអូ