តាមការបញ្ជាក់ពីជនរងគ្រោះឲ្យក្រុមអ្នកសារព័ត៌មានដឹងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ថ្មីៗនេះថា ក្នុង ភូមិសាស្ត្រទីតាំងដីមានជម្លោះមួយ ហៅថាថ្មទន្លេ ឬហៅម្យ៉ាងទៀតថា: កំប៉ូតទុកលាក់ស្រូវ មានន័យថាលាក់ ស្បៀង កុំឲ្យចោសៀមមើលឃើញ ស្ថិតក្នុងចំណុច ភូមិភ្នំរៀម ឃុំអូរកណ្ឌៀរសែនជ័យ ស្រុកអូរគ្រៀងសែន ជ័យ ខេត្តក្រចេះ ។លោកតា ហែម ឆូយ លោកយាយ ញែម គាវ អ្នកទាំងពីរមានវ័យចាស់ជរាចំណាស់ប្រម៉ាន៨០ឆ្នាំទៅហើយ ជាជនជាតិព្នង បានទំលាយឲ្យដឹងថា: រូបលោកតាកើតមករស់ទីហ្នឹង តពូជតត្រកូល សូមស្បថ៍ដោយលោក តានៅគឺអាស្រ័យផលតែលើដីចំការវិលជុំនេះ មិនចេះលួចដីគេទេ បច្ចុប្បន្នបន្តររស់នៅជាមួយកូន ហែម ម៉ាលី កូនចៅរាប់សិបនាក់ ឈរជាសាក្សី តែពេលនេះក៏លេចមានឈ្មោះ គឹម ចាន់ផេន មកពីស្រុកក្រៅមករស់នៅ ក្នុងស្រុកនេះហើយមកប្តឹង ឈ្មោះ ហែម ម៉ាលី ថាមានដីទីនោះរហូត៣៥០ម៉ែត្រក្បាលដីឯណោះទៅវិញ ។ មិនតែប៉ុណ្ណោះស្វាយចន្ទីរចំនួន៥០០ដើម ត្រូវគេកាប់បំផ្លាញចោលអស់បើគិតមកដល់បច្ចុប្បន្ន៤ឆ្នាំទៅហើយ ហើយក៏ផ្ទុយ និងដីធាតុពិតចំនួនតែ៨០ម៉ែត្រប៉ុណ្ណោះ ឯការដោះស្រាយបង្ខំឲ្យបែងចែកដីទៅឲ្យឈ្មោះ គឹម ចាន់ ផេន នៅឃុំ នៅស្រុក លោកតាស្បថ៍ហើយក៏នៅតែមិនដាច់ស្រេច រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ អភិបាលស្រុករង ឈ្មោះលោក ស្រេង ម៉េងហុង ដ៏មានឈ្មោះបោះសម្លេងខាងខ្លាំង បានដឹកនាំកម្លាំងមាន ប៉ូលីស ប៉េអឹម មេព្រៃ ចុះដល់គោលដៅដោះស្រាយ តែត្រូវប្រទូស្តសារាយគ្នាដោយអភិបាលរូបនោះ បញ្ជាឲ្យ ដកទូរសព្ទ័ក្លាយជាជម្លោះចាប់ដណ្តើមទូរស័ព្ទដោយខ្លាចបាត់ទូរស័ព្ទក៏ញុកក្នុងខោលីអូតែម្តងទៅ ។រឿងទាំងនេះផ្តើមក្រោយប្រជាពលរដ្ឋថតរូប តែយ៉ាងណារឿងនេះកក្រើកក្រោយប្រជាពលរដ្ឋសល់រូបភាពផុស តាមបណ្តាញសង្គមFacebook មិនទុកយូរនោះទេខាងរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យបានចេញសេចក្តីបំភ្លីទាំង ថ្ងៃអាទិត្យ តបវិញថា ជាការមិនពិតបំភ្លៃទៅវិញដោយលោកតាកាន់ឈើ មកបំណងមកវាយសមត្ថកិច្ចទៅវិញ ឯកាបញ្ជាក់លោកតាថា ត្រូវកំលាំងសមត្ថកិច្ចសង្គត់ឲ្យអង្គុយអុកគូថនៅលើដីរហូតភ័យឈឺដាក់សេរ៉ូម ។គួរបញ្ជាក់ផងថា ក្រោយកើតរឿងក៏រំសាយប្រគល់ជូនរដ្ឋបាលព្រៃឈើ ព្រោះជាតំបន់ព្រៃសហគមន៍ថ្មទន្លេ យ៉ាងណាមិញមហាជនលើកឡើងថា បើចេះប្រមូលដីជូនរដ្ឋអញ្ចឹងជាកាល្អរកគ្មានទេ បើអ្នកប្តឹងវិញក៏សំបូរ ខ្លាំងខាងទន្ទ្រានដីរដ្ឋមិនអន់នោះទេ សុទ្ធតែលើភ្នំផង ។ ចំណែកប្រជាពលរដ្ឋជនជាតិភាគច្រើនមិនចេះអក្សរ ដូចនេះមានមានតែលើកម្រាមដៃដប់គោរពជូនលោកអភិបាលខេត្តក្រចេះ លោក វ៉ា ថន សូមជួយពិនិត្យ រឿងការដោះស្រាយថ្នាក់ក្រោមផង ដើម្បីផ្តល់នូវភាពយុត្តិធម៌ជូនពលរដ្ឋទន់ខ្សោយខ្វះចំណេះដឹង ខ្លះមានដី បន្តិចបន្ទួចត្រូវជាប់គំនាបច្បាប់ ឯអ្នកមានខ្សែមានលុយចំកាកៅស៊ូរាប់សិបហិកតា ដើរយ៉ាងរលូនសុខស្រួល។ ម្យ៉ាងវិញទៀតការផ្សាយនេះ បើយល់ថាមិនយុត្តិធម៌សំរាប់ខ្លួន អាចទាក់ទងមកស្ថានីយ៍ព័ត៌មាន នោះអង្គភាព យើងស្វាគមន៍ជានិច្ច នៅរៀងរាល់ម៉ោងធ្វើការ ៕
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា