ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និយាយថា រូបខ្ញុំសូមអរគុណយ៉ាងខ្លាំងចំពោះពិភពលោកជាពិសេស គឺប្រទេសកូរ៉េខាងត្បូង ដែលទីបំផុតបុស្តិ៍ទូរទស្សន៍ធំ KBS1 របស់កូរ៉េខាងត្បូង បានទៅដល់ថតចុះផ្សាយអំពីការ ខូចខាតរងទុក្ខវេទនា របស់ប្រជាជនខ្មែរ ដោយសារការរំលោភបំពាន របស់ចោរសៀមបំភ្លៃការពិត និងបំភ្លៃ ប្រវត្តិសាស្ត្រមិនចេះខ្មាស់ ។សកម្មភាពអ្នកសារព័ត៌មានស្រីម្នាក់របស់កូរ៉េខាងត្បូងគាត់បាននិយាយថា ប្រជាជនខ្មែរយើងនៅតាមតំបន់ រងគ្រោះទាំងនោះគ្រាន់តែបានឃើញដ្រូនដែលពួកគាត់បង្ហោះដើម្បីថតពីទិដ្ឋភាពពីខាងលើនោះមក ក៏ពួកគាត់ មានការភ័យខ្លាចដែរ ដោយសារគិតថានោះជាដ្រូនទំលាក់គ្រាប់របស់ពួកសៀម ។អ្នកសារព័ត៌មានបន្ថែមទៀតថា ការដែលគាត់ទៅយកព៍ត័មានទាំងនេះ ដោយសារតែមានតែការផ្សាយអំពី ការខូចខាតខាងសៀម ចំណែកខ្មែរយើងមិនមានចុះផ្សាយទេ ។ គាត់បានថតបានបង្ហាញការខូចខាតផ្ទះ សំបែងវត្តអារាម សាលារៀន មណ្ឌលសុខភាព និង របងលួសបន្លារដែលខាងពួកវារំលោភយកដីប្រជាជន ខ្មែររយើង ។ល។ លោក ហួន ច័ន្ទថុន បន្តថា ខ្ញុំសង្ឃឹមថា ពិភពលោក ពិសេសគឺអង្គការសិទ្ធិមនុស្សអន្តរជាតិ អាចនឹងមាន ចំណាត់ការជួយយកអាសារពលរដ្ឋខ្មែរ ដែលកំពុងរងគ្រោះដោយសារគម្រាមកំហែងពីភាគីសៀមមិនឈប់ មនឈរផង ។ ពលរដ្ឋខ្មែរទាំងអស់សង្ឃឹមថា អន្តរជាតិដែលមានប្រទេសអ្នកប្រកាន់ច្បាប់សកលលោក អាចជាជួយយកអាសារពួកគាត់ឲ្យទទួលបានសិទ្ធិរស់រានមានជីវិតប្រកបដោយភាពសុខដុមឡើងវិញផង៕
ព័ត៌មានគួរចាប់អារម្មណ៍
មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)
ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)
ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា