ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០៥០
សូមស្វាគមន៌ប្រិយមិត្តទាំងអស់ ដែលនិយមគាំទ្រការផ្សាយរបស់ គេហទំព័ត៌សាត្រាឬទ្ធ សូមទំនាក់ទំនងការិយាល័យយើងខ្ញុំនៅរៀងរាល់ម៉ោងធ្វើការ ..តាមរយៈទូរស័ព្ទលេខៈ០១២ ៦៧១ ៣៧៣
សមត្ថកិច្ចបំបែកសំណុំរឿងឃាតកម្មប្តីសម្លាប់ប្រពន្ធព្រោះភ្លើងប្រច័ណ្ឌមួយករណី ដែលបុរសជាប្តីធ្វើជាទួញសោក បោកសមត្ថកិច្ច ធ្វើខ្លួនដូចអត់ដឹងរឿងអីសោះចឹង
Tue,09 September 2025 (Time 05:33 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 14នាក់)

គិតៗទៅមនុស្សយើង ព្រោះតែភ្លើងប្រច័ណ្ឌ បុរសម្នាក់បានសម្លាប់ប្រពន្ធ ទុកសពចោលអស់រយៈពេលច្រើនថ្ងៃនៅ សល់តែឆ្អឹងទើបរកការពិតឃើញ ។
តាមសេចក្តីរាយការណ៍បានឲ្យដឹង ប៉ូលិសបានបំបែកសំណុំរឿងឃាតកម្ម ដោយឃាត់ខ្លួនបុរសជាប្តី ដែលបានប្រើ ខ្សែសាកថ្មទូរស័ព្ទសម្លាប់ប្រពន្ធ ទុកសពចោលក្នុងព្រៃ ស្អុយរលួយមានតែឆ្អឹង នៅក្នុងព្រៃសហគមន៍ខាងក្រោយ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរលាំង ស្ថិតក្នុង ភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

សពដែលសល់តែឆ្អឹង ប៉ូលិសរកឃើញ សម្លៀកបំពាក់ ដូចកាលផុសវីដេអូ ពេលប្តីឌុបទៅផ្តិតមេដៃ លែងលះគ្នា ។ ក្នុងករណីនេះ បុរសជាប្តីបានផុសយំទួញសោក សុំឲ្យប្រពន្ធមកយកទៅផងដែលមើលទៅគួរអោយសង្វេកណាស់ ប៉ុន្តែនៅពេលសមត្ថកិច្ចព្យាយាមស៊ើបអង្កេតរហូតមានតម្រុយសង្ស័យ ទើបនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ប៉ូលិសបានទៅនាំខ្លួនបុរសជាប្តីឈ្មោះ សុខ វិសាល ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនចិន ១០ហិកតា ស្រុកវាលវែង មានទីលំនៅ ភូមិតាម៉ោលី ឃុំស្រែស្តុក ស្រុកកណ្តៀង យកមកកាន់អធិការដ្ឋាននគរ បាលស្រុកបាកាន ដើម្បីសួរនាំ ។

ជាក់ស្តែងនៅចំពោះមុខសមត្ថកិច្ច ឈ្មោះ សុខ វិសាល បានសារភាពថា ខ្លួនពិតជាបាន យកខ្សែរឌុយ សាកទូរស័ព្ទ រឹត.កប្រពន្ធ ឈ្មោះ នាង ណាក ហៅ ចាន់ណា នៅព្រៃព្រិច ស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ កាលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៣និង៣០ នាទី ។

នេះជារឿងរ៉ាវមួយនៅក្នុងសង្គម ។

ព័ត៌មានគួរចាប់អារម្មណ៍

មួយករណីថ្មីទៀតហើយ សមត្ថកិច្ចស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាប ដើមកញ្ឆាខុសច្បាប់ និង អាវុធកែឆ្នៃមួយដើម (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រាក់ក៏បង់ថង់ក៏ដាច់ ខ្ចីលុយធនគារធ្វើផ្ទះមិនទាន់បង់សងគ្រប់ផង ប្តីខឹងសុំលុយប្រពន្ធទៅស្រុកមិនបាន តូចចិត្ត យកសាំងដុតផ្ទះ ស្លាប់ទាំងខ្លួន យ៉ាងរន្ធុត (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិភាគតិច ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង សម្រេចបិទផ្លូវលែងឲ្យចេញចូល ក្នុងភូមិតាមប្រពៃណីរបស់ ខ្លួន ដើម្បីការពារទប់ស្កាត់ជំងឺ កូវីដ ១៩ (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋខ្មែរ កុំព្រោះតែការភ័យខ្លាចនិងជម្ងឺកូវីដ១៩ ក្លាយជាការរើសអើងគ្នា (ច័ន្ទ សំណាង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
49 នាក់
ម្សិលមិញ :
150 នាក់
សប្តាហ៍នេះ :
753 នាក់
ខែនេះ :
4005 នាក់
3 ខែនេះ :
10909 នាក់
សរុប :
211043 នាក់